ដំណឹង

  • ខែ​កុម្ភៈ 10, 2021

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងវិស្វកម្មពហុជំនាញ

នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងវិស្វកម្មពហុជំនាញ ដែលទើបវិលត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសលីបង់ និងកំពុងធ្វើចត្តាឡីស័កនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។