ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កុម្ភៈ 11, 2021

ឯកឧត្តម មាស គឹមហេង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម Sedat Önal អនុរដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋតួកគី

នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម មាស គឹមហេង​ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម Sedat Önal អនុរដ្ឋមន្រ្ដី​ការបរទេសនៃសាធារណរដ្ឋតួកគី ទទួលបន្ទុកកិច្ចការទ្វេភាគី និងនយោបាយ។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​លើវិស័យពាណិជ្ជកម្ម​ ធុរកិច្ច និងទេសចរណ៍​​។