ដំណឹង

  • ខែ​មីនា 1, 2021

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដម MIKAMI Masahiro បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ

នៅព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅទីកន្លែងរៀងៗខ្លួន។

សម្រាប់ព័ត៌មានលម្អិតចូលទៅកាន់៖ https://www.mfaic.gov.kh/km/detail/51111