ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស
- ខែកុម្ភៈ 27, 2021
ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបប្រធាន និងសមាជិកសមាគមនិស្សិតខ្មែរនៅជប៉ុន
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបប្រធាន និងសមាជិកសមាគមនិស្សិតខ្មែរនៅជប៉ុន ដើម្បីផ្លាស់ប្តូរយោបល់តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីជួយផ្សព្វផ្សាយអំពីកម្ពុជា ជួយគាំទ្រនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទសជប៉ុន និងស្វែងរកអាហារូបករណ៍អោយនិស្សិតដែលសិក្សាដោយចំណាយថវិកាផ្ទាល់ខ្លួន។