ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កុម្ភៈ 28, 2021

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម និងមន្រ្តីស្ថានទូត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមនិសិ្សតកម្ពុជានៅវៀតណាម

ដើម្បីអបអរសាទរខួបទិវាវប្បធម៌ជាតិ៣ មីនា ឆ្នាំ២០២១ លើកទី២៣ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម និងមន្រ្តីស្ថានទូត បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រធានក្រុមនិសិ្សតកម្ពុជានៅវៀតណាម ដើម្បីផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌រូបី និងសម្បត្តិវប្បធម៌អរូបីរបស់កម្ពុជា ដែលបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោក ក៏ដូចជាទទួលយកនូវសំណូមពរផ្សេងៗ ដែលជាកង្វល់របស់និសិ្សតកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ។