ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កុម្ភៈ 25, 2021

ឯកឧត្តម មាស គឹមហេង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី បានជួបជាមួយគណៈកម្មាធិការកិច្ចការអាស៊ាន (AWC) នៃក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេស (DEIK) នៃប្រទេសតួកគី

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆាំ្ន២០២១ ឯកឧត្តម មាស គឹមហេង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានជួបជាមួយគណៈកម្មាធិការកិច្ចការអាស៊ាន (AWC) នៃក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេស (DEIK) នៃប្រទេសតួកគីនៅសាកលវិទ្យាល័យ Gedik ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស្តីពីទំនាក់ទំនងរវាងអាស៊ាន និងប្រទេសតួកគី និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងតួកគី។