ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កុម្ភៈ 25, 2021

ឯកឧត្តម មាស គឹមហេង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី និងជាប្រធានគណៈកម្មាធិការអាស៊ានទីក្រុងអង់ការ៉ា បានធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំនៃប្រធានបេសកកម្ម AAC តាមរយៈប្រព័ន្ធ វីដេអូលើកទី ១

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆាំ្ន២០២១ ឯកឧត្តម មាស គឹមហេង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋតួកគី និងជាប្រធានគណៈកម្មាធិការអាស៊ានទីក្រុងអង់ការ៉ា​ បានធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំនៃប្រធានបេសកកម្ម AAC តាមរយៈប្រព័ន្ធវីដេអូ លើកទី ១ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអាស៊ាន និងភារធារីនៃស្ថានទូតថៃ និងស្ថានទូតហ្វីលីពីន។ កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់ស្តីពីសកម្មភាពរបស់គណៈកម្មាធិការនេះ ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ ២០២១ និងស្ថានភាពនៃជំងឺកូវីដ-១៩​នៅប្រទេសតួកគី។