ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មីនា 1, 2021

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម Denny Abdi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី តែងតាំងប្រចាំប្រទេសវៀតណាម

នៅព្រឹក ថ្ងៃច័ន្ទ ទី១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទី នាទី នៅទីក្រុងហាណូយ​ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម អមដោយលោក ម៉ោ សុជាតិ លេខាធិការទី២ និងលោក សៅ សុវណ្ណារិទ្ធ លេខាធិការទី៣ បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម Denny Abdi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី តែងតាំងប្រចាំប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី នៅស្ថានឯកអគ្គរាជទូតកម្ពុជា។

ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាភូមិសាស្រ្តនយោបាយ បញ្ហាតំបន់ ការរីកចម្រើនរបស់អាស៊ាន និងពិភពលោក។