សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 28, 2016

មាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរ ចំនួន ០៤ នាក់ ពីប្រទេសម៉ាឡេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន០៤នាក់ ដែលមានឈ្មោះដូចខាងក្រោម ឱ្យបានវិលត្រឡប់មកកម្ពុជាវិញ៖

– ពលការិនី .ម.ន អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានធ្វើដំណើរទៅដល់ម៉ាឡេស៊ី ក្នុងខែ ធ្នូ ឆ្នាំ២០១៥ តាមរយៈក្រមហ៊ុនម៉ាស្ទ័រខេម យូមេរីសស៍ ខូ.អិលធីឌី នៅកម្ពុជា និងធ្វើការជាអ្នកបោសសំអាត ។ ដោយធ្វើការលំបាកពេក ពលការិនី ច.ម.ន បានស្នើសុំស្ថានទូតជួយឱ្យបានត្រឡប់មកកម្ពុជាវិញ ដោយពុំទាមទារប្រាក់ខែ ដែលនៅខ្វះមួយខែឡើយ។

ពលការិនី ច.ម.ន បានមកដល់មាតុប្រទេសវិញហើយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះលេខ AK 536

– ពលការិនី ម.ស.ម អាយុ ២៦ ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង បានទៅម៉ាឡេស៊ី ដោយជិះរថយន្តឆ្លងកាត់ប្រទេសថៃជាមួយមេខ្យល់ កាលពីថ្ងៃទី ១២ កញ្ញា ២០១៦ និងស្នាក់នៅផ្ទះជាមួយមេខ្យល់ ។ នៅថ្ងៃទី ១៧ កញ្ញា ២០១៦ ដោយសង្ស័យថា គេប្រុងយកនាងទៅលក់ នាងបានរត់ចេញពីផ្ទះនោះ ទៅអង្គការ Tenagarita នៅរដ្ឋ Selangor ។

នៅថ្ងៃទី ១៩ កញ្ញា ២០១៦ ស្ថានទូត បានទទួលយកនាងពីអង្គការ Tenagarita មកស្នាក់នៅស្ថានទូត ។

ពលការិនី ម.ស.ម បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៥:៥៥ នាទីរសៀល តាមជើងយន្តហោះលេខ AK 534

– ពលការិនី ប.ក អាយុ ៤០ ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល បានទៅម៉ាឡេស៊ី ដោយជិះរថយន្តឆ្លងកាត់ប្រទេសថៃ តាមរយៈក្រមហ៊ុនសេនជូរី (ខេមបូឌា) មេនផោវ័រ កាលពីថ្ងៃទី ០៣ មេសា ២០១៦ និងធ្វើការតាមផ្ទះ ។ ដោយធ្វើការលំបាកពេក ពលការិនី ប.ក បានស្នើសុំស្ថានទូតជួយឱ្យបានត្រឡប់មកកម្ពុជាវិញ ដោយពុំទាមទារប្រាក់ខែទេ ។

ពលការិនី ប.ក បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៦:៣០ នាទីរសៀល តាមជើងយន្តហោះលេខ AK 534

៤- ពលការិនី សឡ.រហន អាយុ ៣៩ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានទៅម៉ាឡេស៊ី ដោយខ្លួនឯង នៅខែកញ្ញា ឆ្នាំ២០១៥ ធ្វើជាជាងកាត់ដេរ និងបានសម្រាលកូនប្រុសម្នាក់នៅថ្ងៃទី១៤ កញ្ញា ២០១៦ នៅមន្ទីរពេទ្យ Paret Buntas Perak រដ្ឋPerak។ ក្រោយកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី បានយល់ព្រមមិនធ្វើការចោទប្រកាន់លើពលការិនីរូបនេះពីបទស្នាក់នៅហួសពេលកំណត់ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគា

ពលការិនី សឡ.រហន និងកូនប្រុស នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ០៦:៥០ នាទីព្រឹក តាមជើងយន្តហោះលេខ AK 53៦

អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ ពលការិនីទាំង ០៤នាក់ខាងលើ ផងដែរ ៕

 

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៦