សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 16, 2017

ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ា​ឡេ​ស៊ី​ អន្ត​រាគ​ម​ជួយ​ពល​ក​រ-ពល​កា​រិ​នី​​ខ្មែរ​៣​នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់​ពលករ-ពលការិនីខ្មែរចំនួន៣នាក់ ដូចខាងក្រោម៖

() ពលករ .. អាយុ២៧ឆ្នាំ មកពីស្រុកស្មាច់មានជ័យ ខេត្តកោះកុង បានទៅ​ម៉ាឡេស៊ី​ខុសច្បាប់​ដោយខ្លួនឯង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។

(២) ពលករ ស.ណ.ស  អាយុ២៥ឆ្នាំ មកពីស្រុកទឹកឈូ ខេត្តកំពត បានទៅម៉ាឡេស៊ី​ខុសច្បាប់​ដោយខ្លួនឯង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦។

ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលករទាំង២នាក់ បានស្នើការអន្តរាគមន៍ពីស្ថានទូតនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។ ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ដើម្បី​អាចរៀបចំមាតុភូមិនិវត្តន៍សម្រាប់ពួកគេ។​

ពលករ .. និង ស.ណ.ស  នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៣    ខែ​ឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣៥នាទីព្រឹក តាមជើងយន្តហោះAK536

() ពលការិនី ភ.ស.គ   អាយុ៣៥ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង ​បានទៅម៉ាឡេស៊ីដោយខុស​ច្បាប់ តាម​រយៈមេខ្យល់ និងធ្វើការ​តាមផ្ទះ​នៅរដ្ឋ Kedah កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ។ ដោយសារ​ ការងារ​លំបាក ​ នាងបានលួចចាកចេញពីផ្ទះនិយោជក ហើយត្រូវបានពលរដ្ឋខ្មែរ-ឥស្លាមម្នាក់ ទទួលឱ្យ​ស្នាក់​នៅបណ្តោះអាសន្ន និងនាំទៅស្ថានទូតនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ។ 

ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ដើម្បី​អាចរៀបចំមាតុភូមិ​និវត្តន៍របស់ពលការិនីមកកម្ពុជាវិញ។

ពលការិនី ភ.ស.គ   បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៧:៣៥នាទី តាមជើងយន្តហោះ  MH762

                                                               ភ្នំពេញ, ថ្ងៃទី​១២ ខែ ឧសភា ឆ្នាំ ២០១៧