សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 16, 2017

ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ា​ឡេស៊ី​ អន្ត​រា​គម​ជួយ​ពល​រដ្ឋ​ខ្មែរ​ចំ​នួន​៨​នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់​ពលរដ្ឋខ្មែរចំនួន៨នាក់ ដូចខាងក្រោម៖

 () ពលការិនី ស.ធ.ត        អាយុ២៥ឆ្នាំ     មកពីស្រុកជីក្រែង ខេត្តសៀមរាប

 () ពលការិនី ឈ.ត          អាយុ២៣ឆ្នាំ    មកពីស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ

 () ពលការិនី ឈ.ម        អាយុ១៩ឆ្នាំ     មកពីស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ

 () ពលការិនី ប.ស.វ        អាយុ២៥ឆ្នាំ     មកពីស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ

ពលការិនីទាំងនាក់ បានទៅម៉ាឡេស៊ីដោយខុសច្បាប់ និងធ្វើការជាអ្នកបោសសំអាត កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។

() ពលការិនី ស.ស.ទ  អាយុ២៩ឆ្នាំ មកពីស្រុកចំការលើ ខេត្តកំពង់ចាម បានទៅម៉ាឡេស៊ី​ខុសច្បាប់​ដោយខ្លួនឯង និង​ធ្វើការជា​អ្នក​បោសសំអាត កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ។

 ដោយធ្វើការលំបាក ពលការិនីទាំងនាក់ខាងលើ បានទៅស្ថានទូត នៅថ្ងៃទី០២ ខែ​ឧសភា ឆ្នាំ២០១៧ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានសម្របសម្រួល​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍ម៉ាឡេស៊ីសម្រាប់ពលការិនីទាំង៥នាក់ ហើយពួកគេនឹងមកដល់អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៧ វេលាម៉ោង ១៧:៣៥នាទី តាម​ជើង​យន្តហោះ​ MH762 ។

() ពលករ ម.ល.ណ  អាយុ២៩ឆ្នាំ និង(៧) ភរិយាឈ្មោះ ..អាយុ២៤ឆ្នាំ ដែលអ្នក​ទាំងពីរ​មកពីស្រុកច្បារមន ខេត្ត​កំពង់ស្ពឺ បានទៅម៉ាឡេស៊ីខុសច្បាប់ដោយខ្លួនឯង ធ្វើការជាអ្នក​ជៀរជ័រ​កៅស៊ូ​នៅរដ្ឋ Kedah កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១២។ ដោយចង់ត្រឡប់មកកម្ពុជា ប្តី-ប្រពន្ធទាំងពីរ​នាក់  ​បាននាំកូនស្រី (៨) ឈ្មោះ .. អាយុ២ឆ្នាំ ទៅស្ថានទូត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។

ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយអ្នកទាំង បាន​មក​​ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣៥នាទី​ព្រឹក​ តាមជើងយន្តហោះ AK536 ។

ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងម្ហូបអាហារ       បរិភោគសម្រាប់ពលរដ្ឋខ្មែរទាំងនាក់ខាងលើ ផងដែរ៕

                                                               ភ្នំពេញ, ថ្ងៃទី​១៦ ខែ ឧសភា ឆ្នាំ ២០១៧