សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 29, 2016

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ណែនាំស្ថានទូតកម្ពុជានៅឥណ្ឌូនេស៊ី អន្តរាគមន៍ជួយពលករខ្មែរ១៨នាក់

ក្រោយទទួលបានព័ត៌មានថា មានពលករចំនួន១៨នាក់ដែលគេសង្ស័យថាជាពលរដ្ឋខ្មែរ ត្រូវបាន ឃាត់ខ្លួនពីបទចូលនេសាទខុសច្បាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយៈទូកនេសាទរបស់ជនជាតិថៃឈ្មោះ KM. JHF 6525 ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានណែនាំអោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី៖

  • ចុះទៅពិនិត្យជាក់ស្តែងអំពី ស្ថានភាព និងសុខភាពរបស់ពលករទាំងអស់ខាងលើ
  • ធ្វើទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចឥណ្ឌូនេស៊ី សុំអោយមានការដោះលែងពលរដ្ឋខ្មែរ
    ទាំងនោះ ដែលជាជនរងគ្រោះដោយការជួញដូរមនុស្ស និង
  • សហការជាមួយអង្គការអន្តរជាតិទេសសន្តរប្រវេសន៍(IOM) នៅហ្សាកាតា ដើម្បីរៀបចំការធ្វើ
    មាតុភូមិនិវត្តន៍របស់ពលករទាំង១៨នាក់ បានឆាប់រហ័ស

              ថ្ងៃទី២៩ ខែ សីហា ឆ្នាំ ២០១៦