សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 3, 2016

ក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជម្រុញការដោះលែងពលរដ្ឋខ្មែរជាប់ពន្ធនាគារនៅម៉ាឡេស៊ី

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី ជម្រុញទំនាក់ទំនង អន្តរាគមន៍ជាមួយអាជ្ញាធរម៉ាឡេស៊ី សុំអោយដោះលែងពលរដ្ឋខ្មែរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ Bukit Jalil និងរៀបចំមាតុភូមិ និវត្តន៍របស់ពលរដ្ឋទាំងនោះ ត្រឡប់មកកម្ពុជាវិញ។

បន្ទាប់ពីមានអន្តរាគមន៍របស់ស្ថានទូត អាជ្ញាធរម៉ាឡេស៊ី បានយល់ព្រមដោះលែងពលរដ្ឋខ្មែរនៅ ពន្ធនាគារ Bukit Jalil ចំនួន១៨នាក់ ។ ជាមួយគ្នានេះដែរ ស្ថានទូតក៏បានទាក់ទងជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) សុំអោយជួយដោះស្រាយសំបុត្រ យន្តហោះ សម្រាប់មាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ទាំង១៨នាក់នេះ។

ជាលទ្ធផល ពលរដ្ឋខ្មែរ៥នាក់ មានឈ្មោះដូចខាងក្រោម នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង ១៧:១០ នាទី តាមជើងយន្តហោះMH762

១- សាឡេះ សុគ្រី ភេទប្រុស  កើតថ្ងៃទី០៧ មករា ១៩៨០ មកពីភូមិព្រះផ្តៅ ឃុំត្រពាំងថ្លុង                                                             ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

២- ហ៊ីម សារីភ័ស ភេទស្រី    កើតថ្ងៃទី០៨ ឧសភា ១៩៨០ មកពីភូមិព្រះផ្តៅ ឃុំត្រពាំងថ្លុង

ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

៣- ម៉ាត់ យ៉ាកូប ភេទប្រុស  កើតថ្ងៃទី២៥ កញ្ញា ១៩៨៤ មកពីភូមិស្លាភ្នំ ឃុំទន្លូង

ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

៤- ម៉ាត់ សាវី      ភេទប្រុស   កើតថ្ងៃទី០២ មីនា ១៩៨៤ មកពីភូមិព្រះផ្តៅ ឃុំត្រពាំងថ្លុង

ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

៥- សេន សុង    ភេទប្រុស    កើតថ្ងៃទី០៧ មករា ១៩៩៦ មកពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ នឹងជួបសម្ភាសន៍ជាមួយពលរដ្ឋខ្មែរដែលនៅសល់១៣នាក់ទៀត ក្នុងដំណើរការដោះស្រាយផ្តល់ សំបុត្រយន្តហោះត្រឡប់មកកម្ពុជាវិញ៕

              ថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០១៦