សេចក្តីប្រកាសព័ត៌មាន

  • ឧសភា ៣១, ២០១៧

ស្ថាន​តំ​ណាង​កម្ពុជា​​ប្រ​ចាំ​ប្រ​ទេស​វៀត​ណាម ​សម្រប​សម្រួល​ជួយ​ដល់​ពល​ករ​ខ្មែរ ​១៧​នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានរាយការណ៍ជូនក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ថាមានពលករខ្មែរចំនួន ១៧នាក់ ដូចខាងក្រោម ​ត្រូវបាននគរបាលសមុទ្រ​វៀតណាម​​ឃាត់​ខ្លួន កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៧ ក្នុងពេលឃាត់នាវារបស់ថៃ ០៣គ្រឿង (VOR LUCKY, BPP3, HAKUYO MARU) និងនាវានេសាទវៀតណាម ០៤គ្រឿង ដែលកំពុងធ្វើ​សកម្មភាព​ជួញដូរ និងដឹកជញ្ជូន​ប្រេង​ខុសច្បាប់ នៅក្នុងដែនសមុទ្រវៀតណាម។ បច្ចុប្បន្នពលករខ្មែរ​ទាំង១៧នាក់ កំពុងត្រូវបានឃុំខ្លួន​បណ្តោះអាសន្ននៅលើកោះ Phu Quoc ខេត្ត Kien Giang ប្រទេស​វៀតណាម។

១.    ឈ្មោះ ស្នា                   អាយុ ៣០ឆ្នាំ             មកពីខេត្តសៀមរាប

២.    ឈ្មោះ ប៉ុន                  អាយុ ៣៥ឆ្នាំ             មកពីខេត្តសៀមរាប

៣.    ឈ្មោះ សុធា                អាយុ ២៤ឆ្នាំ             មកពីខេត្តសៀមរាប

៤.    ឈ្មោះ ទួល                 អាយុ ២៣ឆ្នាំ             មកពីខេត្តសៀមរាប

៥.    ឈ្មោះ ចិន វិន              អាយុ ២៥ឆ្នាំ             មកពីខេត្តសៀមរាប

៦.    ឈ្មោះ អ៊ុំ វុធ                អាយុ ៣៥ឆ្នាំ             មកពីខេត្តសៀមរាប

៧.    ឈ្មោះ កេង ហឿ         អាយុ ៣៤ឆ្នាំ             មកពីខេត្តសៀមរាប

៨.    ឈ្មោះ ឌឿង ភី             អាយុ ២៦​ឆ្នាំ             មកពីខេត្តសៀមរាប

៩.    ឈ្មោះ គង់ រ៉ា               អាយុ ២៤ឆ្នាំ             មកពីខេត្តសៀមរាប

១០. ឈ្មោះ ហុង សុភាព      អាយុ ៣០ឆ្នាំ             មកពីខេត្តសៀមរាប

១១. ឈ្មោះ ផាត                  អាយុ ២៥ឆ្នាំ             មកពីខេត្តសៀមរាប

១២. ឈ្មោះ សួល                អាយុ ៥០ឆ្នាំ             មកពីខេត្តកំពង់ធំ

១៣. ឈ្មោះ សៀត               អាយុ ១៨ឆ្នាំ             មកពីខេត្តកំពង់ធំ

១៤. ឈ្មោះ វៀម                  អាយុ ២៥ឆ្នាំ             មកពីខេត្តកំពង់ធំ

១៥. ឈ្មោះ អេង ធួល           អាយុ ២៣ឆ្នាំ             មកពីខេត្តកំពង់ចាម

១៦. ឈ្មោះ ឆាត                  អាយុ ៣៥ឆ្នាំ             មកពីខេត្តកំពង់ចាម

១៧. ឈ្មោះ គា ធី                ​ អាយុ ៣៨ឆ្នាំ             មកពីខេត្តកោះកុង

ក្រោយទទួលបានដំណឹងពីការឃាត់ខ្លួននេះ ស្ថានទូតបានជូនដំណឹង និងស្នើស្ថានអគ្គកុងស៊ុល​កម្ពុជាប្រចាំទីក្រុងហូជីមិញ ចុះទៅជួបសួរសុខទុក្ខពលករខ្មែរទាំង ១៧នាក់ និង​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បីរៀបចំមាតុភូមនិវត្តន៍ពួកគាត់មកកម្ពុជាវិញ។

              ភ្នំពេញ, ថ្ងៃទី​៣១ ខែ ឧសភា ឆ្នាំ ២០១៧