សេចក្តីប្រកាសព័ត៌មាន

  • សីហា ២៩, ២០១៦

ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ០៣នាក់ ពីប្រទេសចិន

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានអន្តរាគមន៍ និងសហការជាមួយអាជ្ញាធរចិន រៀបចំបែបបទធ្វើដំណើរ ឱ្យស្ត្រីខ្មែររងគ្រោះចំនួន ០៣រូប ដែលមានឈ្មោះដូចខាងក្រោម ត្រឡប់មកកម្ពុជាវិញ៖

១- ផុន ម៉ាន់ អាយុ ២០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៥ ឆ្លងកាត់ តាមប្រទេសវៀតណាម និងបានទៅរស់នៅជាមួយប្តីក្នុងខេត្តជាំងស៊ី ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ឡើយ។ សាមីខ្លួន បានបញ្ជាក់ថា មូលហេតុដែលចង់ត្រឡប់ មកស្រុកកំណើតវិញ គឺដោយសាររស់នៅមិនចុះសម្រុងគ្នាជាមួយប្តី។

២- ជឹម ណាវី អាយុ ១៥ឆ្នាំ មកពីខេត្តកំពង់ចាម ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន ឆ្លងកាត់តាមប្រទេសវៀតណាម និងបានទៅ រស់នៅជាមួយប្តីក្នុងខេត្តអានហួយ ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ឡើយ។ សាមីខ្លួន បានបញ្ជាក់ថា មូលហេតុដែល ចង់ត្រឡប់ មកស្រុកកំណើតវិញ គឺដោយសារប្តីបិទសិទ្ធិសេរីភាព ឱ្យនៅតែក្នុងផ្ទះ ។

៣- គី ចាន់នី អាយុ ១៥ឆ្នាំ មកពីខេត្តព្រៃវែង ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០១៦ ឆ្លងកាត់ តាមប្រទេសវៀតណាម និងបានទៅរស់នៅជាមួយប្តីក្នុងខេត្តអានហួយ ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ឡើយ។ សាមីខ្លួន បានបញ្ជាក់ថា មូលហេតុដែលចង់ត្រឡប់មកស្រុក កំណើតវិញ គឺដោយសាររស់នៅមិនចុះសម្រុងគ្នា ប្ដីបិទសិទ្ធិសេរីភាពឱ្យនៅតែ ក្នុងផ្ទះ ។

កំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជា ស្ថានអគ្គកុងស៊ុលបានផ្តល់កន្លែងស្នាក់នៅ-ហូបចុក ដល់ស្ត្រីរងគ្រោះទាំង០៣រូប នេះ ផងដែរ។

ស្រ្តីខ្មែរទាំង ០៣រូប ខាងលើ បានត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ២៣:១៥នាទី តាមជើងយន្តហោះលេខ MU 759

ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦