សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 2, 2016

ការធ្វើមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរ ០៣នាក់ ពីប្រទេសចិន និង ពលការិនីខ្មែរ ០១ នាក់ ពីប្រទេសម៉ាឡេស៊ី

១- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានសហការជាមួយប៉ូលិសក្រុង Leping ខេត្ត Jiangxi និងអង្គការអន្តរជាតិទេសន្តប្រវេសន៍(IOM) អន្តរាគមជួយស្រ្តីខ្មែរ០៣នាក់ ដែល ត្រូវបានមេខ្យល់បោកបញ្ឆោតយកទៅរៀបការប្ដី នៅប្រទេសចិន ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

ស្រ្តីខ្មែរទាំង០៣នាក់ ដែលមានឈ្មោះដូចខាងក្រោម នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នាវេលាម៉ោង ២៣:៣០ នាទី យប់ តាមជើងយន្តហោះ CZ 323

  • ប៉ោ ចាន់ណា អាយុ ២៧ឆ្នាំ មកពីខេត្ត ត្បូងឃ្មុំ
  • ម៉ៅ រិទ្ធី អាយុ ២៥ឆ្នាំ មកពីខេត្ត កំពង់ចាម
  • ចាន់ លីណា អាយុ ២១ឆ្នាំ មកពីខេត្ត ព្រះសីហនុ

២- តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរឈ្មោះ ស៊ាន ថូយ អាយុ២៧ឆ្នាំ មកពីខេត្ត តាកែវ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ តាមរយៈក្រុមហ៊ុន អេភីធី អេស &ស៊ី ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់ម្ដាយពលការិនីរូបនេះ ដោយមូលហេតុនាងជួបគ្រោះថ្នាក់ដោយចៃដន្យបាក់ឆ្អឹងស្មា។

ដោយមានសំណូមពរពីស្ថានទូត ថៅកែរបស់ពលការិនី ស៊ាន ថូយ បានយល់ព្រមចេញថ្លៃទិញ
សំបុត្រយន្តហោះឲ្យនាង។

ពលការិនី ស៊ាន ថូយ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១៥:៥៥ នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ តាមជើងយន្តហោះ AK 534

ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៦