សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 1, 2016

មាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន ២៣នាក់ ពីម៉ាឡេស៊ី

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី អន្តរាគមជួយឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន២៣នាក់ (ប្រុស ២០នាក់ និងស្រី ០៣នាក់) ដែលត្រូវប៉ូលីសចាប់ខ្លួននៅរដ្ឋ Kedah ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ដោយមូលហេតុធ្វើការខុសច្បាប់ និងស្នាក់នៅហួសពេលកំណត់ ហើយរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋ ទាំងអស់នោះមកកម្ពុជាវិញ។

ដោយមានសំណូមពរយ៉ាងទទូចរបស់ស្ថានទូត អាជ្ញាធរម៉ាឡេស៊ីបានយល់ព្រមដោះលែងមិនបញ្ជូនពលរដ្ឋទាំង២៣រូបទៅតុលាការ ដែលអាចនាំអោយជាប់ពន្ធនាគារជាច្រើនខែតាមច្បាប់របស់ម៉ាឡេស៊ី។

តាមការទាមទាររបស់ស្ថានទូតដែរ ថៅកែម៉ាឡេស៊ីឈ្មោះ Hairul Azmidolah បានយល់ព្រមចេញថ្លៃសំបុត្រយន្តហោះជូនពលរដ្ឋទាំង២៣រូបនេះ។

ពលរដ្ឋទាំង២៣រូប ដែលមានឈ្មោះដូចខាងក្រោម នឹងទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ AK៥៣៤ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៥:៥៥

១. នា ឌិន                ភេទប្រុស កើតថ្ងៃទី ១៣ មេសា ១៩៩៦ ខេត្តក្រចេះ

២. សុខ សៀងលី    ភេទប្រុស កើតថ្ងៃទី១៤ តុលា ១៩៩៩ ខេត្តក្រចេះ

៣. កុយ ថារិន          ភេទប្រុស អាយុ៣៧ឆ្នាំ ខេត្តក្រចេះ

៤. ហុង ស៊ីនឿន      ភេទប្រុស កើតថ្ងៃទី០១ មករា ១៩៨៩ ខេត្តក្រចេះ

៥. សេន និស្ស័យ     ភេទប្រុស កើតថ្ងៃទី០១ មិថុនា ១៩៩៨ ខេត្តក្រចេះ

៦. ម៉ៅ សុភា             ភេទប្រុស កើតថ្ងៃទី០២ មិថុនា ១៩៩០ ខេត្តក្រចេះ

៧. សុខ សុវណ្ណារ៉ា   ភេទប្រុស កើតថ្ងៃទី២៤ សីហា ១៩៩២ ខេត្តក្រចេះ

៨. សាម៉ី                 ភេទប្រុ កើតថ្ងៃទី០១ មករា ១៩៦៦ ខេត្តក្រចេះ

៩. នឿង រ៉ាឌី              ភេទប្រុស កើតថ្ងៃទី០១ មករា ២០០០ ខេត្តក្រចេះ

១០. គឹម បញ្ញា         ភេទប្រុស កើតថ្ងៃទី០១ កុម្ភះ ១៩៩០ ខេត្តក្រចេះ

១១. កុយ លីដា          ភេទប្រុស  កើតថ្ងៃទី០១ មករា ១៩៩៨ ខេត្តក្រចេះ

១២. គ្រីន ហាន់        ភេទប្រុស  កើតថ្ងៃទី០២ មីនា ១៩៧៥ ខេត្តក្រចេះ

១៣. លឿង ពុទ្ធិរិទ្ធិ    ភេទប្រុស    កើតថ្ងៃទី១៦ មីនា ១៩៩៧ ខេត្តក្រចេះ

១៤. សុខ លៀង         ភេទប្រុស   កើតថ្ងៃទី០២ កុម្ភះ ១៩៧៦ ខេត្តក្រចេះ

១៥. ម៉ី សុខវី              ភេទប្រុស   កើតថ្ងៃទី០១ ធ្នូ ១៩៩៨ ខេត្តក្រចេះ

១៦. ឌីន ឌី               ភេទប្រុសកើតថ្ងៃទី០៥ ឧសភា ១៩៧១ ខេត្តក្រចេះ

១៧. យ៉េន សាងឡេ   ភេទប្រុស   កើតថ្ងៃទី០១ មីនា ១៩៩៥ ខេត្តក្រចេះ

១៨. បេន សុខា          ភេទប្រុស  អាយុ៣៣ឆ្នាំ ខេត្តក្រចេះ

១៩. ជា ផល្លា               ភេទប្រុស  កើតថ្ងៃទី១៥ មិថុនា ១៩៨២ ខេត្តកណ្តាល

២០. លួន ម៉ានិត          ភេទប្រុស  កើតថ្ងៃទី០៨ កញ្ញា ១៩៨២ ខេត្តក្រចេះ

២១. ឯក សុខឡាត      ភេទស្រី     កើតថ្ងៃទី០៩ ឧសភា ១៩៧៩ ខេត្តក្រចេះ

២២. ច្រេច ថុល            ភេទស្រី     កើតថ្ងៃទី១៧ សីហា ១៩៧៨ ខេត្តក្រចេះ

២៣. គឹម គី                   ភេទស្រី     អាយុ៣៥ឆ្នាំ ខេត្តក្រចេះ។

             ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៦