ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មិថុនា ៣០, ២០១៧

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ឡុង ឌីម៉ង់ និងសហការី ជាមួយនឹងបណ្ដាអង្គទូតនៃប្រទេសជាសមាជិកអាស៊ាន បានអញ្ចើញចូលរួមកម្មវិធី “2017 ASEAN School Tour Program

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ឡុង ឌីម៉ង់ និងសហការី ជាមួយនឹងបណ្ដាអង្គទូតនៃប្រទេសជាសមាជិកអាស៊ាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នេះ បានអញ្ចើញចូលរួមកម្មវិធី “2017 ASEAN School Tour Program ” នៅទីក្រុងអានសាន ខេត្តខ្យងគី រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC)។ កម្មវិធីបានរៀបចំតាំងបង្ហាញនូវ សំលៀបបំពាក់ប្រពៃណី ឧបករណ៍ភ្លេងបុរាណ ម្ហូបអាហារ និងពិពណ៌រូបភាពនៃតំបន់ទេសចរណ៍ របស់ប្រទេសនៃសមាជិកអាស៊ាន។

បន្ថែមពីនេះឯកឧត្តមឯកអគ្គរាជទូត ក៏ត្រូវបានអញ្ចើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី “ASEAN Talk Show” ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តខ្យងគី ថ្នាក់ដឹកនាំក្រុងអានសាន អង្គទូត និងមន្រ្តីការទូតនៃបណ្ដាប្រទេសសមាជិកអាស៊ាន និងសិស្សានុសិស្ស ប្រមាណ ជាង ៧០០នាក់។

កម្មវិធី “2017 ASEAN School Tour Program ” រៀបចំឡើងក្នុងគោលបំណង ជម្រុញការយល់ដឹងពីអាស៊ាន និងផ្សព្វផ្សាយពីសារសំខាន់នៃទំនាក់ទនងរវាង អាស៊ាន និងសាធារណរដ្ឋកូរ៉េ ក៏ដូចជាការរឹតបណ្ដឹងទំនាក់ទំនងការទូត រវាងអាស៊ាន និងកូរ៉េ ទៅដល់សិស្ស និស្សិត និងប្រជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ៕