ព័ត៌មាន

  • មិថុនា ៣០, ២០១៧

ស្ថានទូតប៉ាគីស្ថានប្រចំាព្រះរាជាណាចក្រកម្ពុជា ប្រគល់អំណោយជាសំភារៈការិយាល័យជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

នៅថ្ងៃទី ២៩​ ខែមិថុនា​ ឆ្នាំ២០១៧ ឯកឧត្តម Amjad Ali Sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់អំណោយជាសំភារៈការិយាល័យ ដែលរួមមាន កុំព្យូទ័រ ១០ គ្រឿង ម៉ាស៊ីនព្រីន្ទ៥ គ្រឿង ម៉ាស៊ីនស្កេន ៥គ្រឿង និងម៉ាស៊ីនថតចំលង១គ្រឿង ដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ជំនួសមុខឲ្យឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន លោកជំទាវ អ៊ាត សោភា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតប៉ាគីស្ថានចំពោះអំណោយទាំងនេះ ដែលតំណាងនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងការបរទេសរបស់ប្រទេសទាំងពីរ។