ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មិថុនា ៣០, ២០១៧

ការជួយអន្តរាគមន៍ពលការិនីខ្មែរដែលមានស្មារតីមិននឹងនរ

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី៖

     បន្ទាប់ពីបានទទួលដំណឹង​ ថា​ មានពលការិនីខ្មែរ-ឥស្លាម ឈ្មោះ ភិត ទីម៉ះ   មានជំងឺសរសៃរប្រសាទ ហើយកំពុង​ស្នាក់​នៅ​មន្ទីរពេទ្យ Sanai Buluh នៃរដ្ឋ Selangor នៅថ្ងៃទី០៨​ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទូតបានចាត់មន្ត្រីទៅសួរសុខទុក្ខ និងមន្ទីរពេទ្យបានយល់ព្រម​លើកលែង​កា​របង់ថ្លៃព្យាបាល សរុបចំនួន ៨០០០​រីងហ្គីត  (ប្រមាណ២០០០ដុល្លារអាមេរិក) តាមការស្នើ​សុំ​យ៉ាងទទូច​រ​បស់ស្ថានទូត។ នៅថ្ងៃដដែល ស្ថាន​ទូត​​បាន​ទទួលពលការិនីមកស្នាក់នៅស្ថានទូត។នៅពេលពលការិនីមានស្មារតីនឹងនរ នាងបានជម្រាបជូនស្ថានទូតថា នាងអាយុ៣៦ឆ្នាំ មក​ពី​ខេត្តកំពង់ចាម ហើយត្រូវបានមេខ្យល់នាំជិះរថយន្តកាត់តាមព្រំដែនថៃមក​ម៉ាឡេស៊ី​ខុស​ច្បាប់ ធ្វើ​ការងារ​តាម​ផ្ទះ​​ (មិនចាំអាស័យដ្ឋាន) ពីឆ្នាំ២០១៦។

ដោយឈឺក្បាលមិនដឹងមូលហេតុ​ ក៏ដើរ​ចេញ​ពីផ្ទះ​និយោជក ហើយ​​ត្រូវ​នគរបាលម៉ាឡេស៊ីនាំមកមន្ទីរពេទ្យព្យាបាលអស់រយៈ​ពេល​០១ខែ។ស្ថានទូត​បានឧបត្ថម្ភសំបុត្រយន្តហោះបង់ថ្លៃពិន័យជូនការិយាល័យអន្តោប្រវេសន៍​ម៉ាឡេស៊ី​ ផ្តល់ការ​ស្នាក់នៅ និងម្ហូបអាហារ​បរិភោភ ​​ជូនពលការិនី។

ពលការិនី  ទិត ទីម៉ះ បានទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ AK534 នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១៥:៥៥នាទី។ ស្ថានទូតបានចាត់មន្ត្រីជូនពលការិនី​ទៅ​ព្រលានយន្តហោះអន្តរជាតិគួឡាឡាំពួរ  និងអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) នឹង​រង់ចាំ​ទទួល​នាង​នៅ​ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ ។