ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មិថុនា ៣០, ២០១៧

ការទាមទារបានប្រាក់ខែដែលនៅសល់ជូនពលការិនី ស៊ន ធារៈ

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី

ពលការិនី ស៊ន ធារៈ អាយុ២៩ឆ្នាំ មកពីខេត្តក្រចេះ បានមកធ្វើការនៅម៉ាឡេស៊ី​ ពី​ឆ្នាំ​២០១០ ហើយត្រូវនិយោជកនាំត្រឡប់ទៅកម្ពុជាវិញ​ដោយពុំផ្តល់ប្រាក់ខែគ្រប់។ ស្ថានទូតបានអញ្ជើញលោកស្រី Khor Hong Sin ដែល​ជា​និយោជករបស់ពលការិនី ស៊ន ធារៈ ​មកស្ថានទូត​ជាច្រើនលើកច្រើនសារ​ ទើប​រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ លោកស្រី​​បានយល់ព្រមផ្ញើប្រាក់ចំនួន ៤០.០០០ រីងហ្គីត​ ស្មើនឹង​៩២០៤ដុល្លារ​អាមេរិក ជូន​ពលការិនី ស៊ន ធារៈ តាមរយៈធនាគារ​។  នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ពលការិនី ស៊ន ធារៈ បាន​ជម្រាប​​ជូនស្ថានទូតថា នាងបានទទួលប្រាក់គ្រប់ចំនួន និងសូមអរគុណ​ស្ថានទូត​ដែល​បាន​ជួយ​​អន្តរាគមន៍​​ទាមទារប្រាក់ខែជូននាង។