សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 14, 2016

មាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរ០៥នាក់ ពីប្រទេសចិន

១- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយប៉ូលីសក្រុង Leping នៃខេត្ត Jiangxi ប្រទេសចិន បានអន្តរាគមន៍ ជួយស្រ្តីខ្មែររងគ្រោះ៣នាក់ ដូចមានរាយឈ្មោះខាងក្រោម ដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកទៅរៀបការជាមួយបុរសជនជាតិ ចិន អោយបានវិលត្រឡប់មកកម្ពុជាវិញ៖

– ស្រ្តីឈ្មោះ .ស.ន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ

– ស្រ្តីឈ្មោះ .វ.ណ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង

– ស្រ្តីឈ្មោះ .ស.គ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ ។

ស្រ្តីទាំង៣នាក់ខាងលើ បានត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ២៣:៣០ នាទី តាមជើងយន្តហោះលេខ CZ323

     ២- ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរ២នាក់ ដូចមានឈ្មោះខាងក្រោម ដែលត្រូវ បានមេខ្យល់នាំទៅរៀបការបុរសជនជាតិចិននៅខេត្តហ៊ឺណាន និងខេត្តជាំងស៊ី អោយបានត្រឡប់មកកម្ពុជាវិញ៖

ស្រ្តីឈ្មោះ.ស.ថ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានធ្វើដំណើរទៅដល់ប្រទេសចិន កាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៦

– ស្រ្តីឈ្មោះ .ស.ន អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានធ្វើដំណើរទៅដល់ប្រទេសចិន កាលពីថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៣ ។

ស្ថានអគ្គកុងស៊ុលកម្ពុជា បានសហការជាមួយអង្គការអន្តរជាតិទេសសន្តរប្រវេសន៍ (IOM) រៀបចំបែបបទធ្វើដំណើរ និងទិញសំបុត្រយន្តហោះ ហើយស្រ្តីខ្មែរទាំង២នាក់ខាងលើ នឹងត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៣:៣០នាទី តាមជើងយន្តហោះលេខ CZ5069

ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០១៦