ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 31, 2017

ស្ថាន​ឯក​អ​គ្គ​រាជ​ទូត​កម្ពុ​ជា​អ​ន្ត​រា​គមន៍​ជួយ​ពល​រដ្ឋ​ខ្មែរ​ចំ​នួន​ ០៨​នាក់​ ទៀត ​ឲ្យ​ត្រ​ឡប់​ទៅ​ក​ម្ពុ​ជា​វិញ​

ពលករទាំង ០៨នាក់ បានជិះរថយន្តកាត់តាមប្រទេសថៃមកម៉ាឡេស៊ីខុសច្បាប់ ធ្វើការ​​​នៅ​រោងចក្រឈើ ពីខែមីនា ឆ្នាំ២០១៧។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៧ ពលករ ពលការិនី ០៨នាក់ ខាងលើ បានមក ស្ថានទូត ស្នើ​សុំ​ជួយ​ឲ្យ​បាន​​ត្រឡប់ទៅ​កម្ពុជា​វិញ ដើម្បី​​ជៀស​វាង​ពីប្រតិបត្តិការឃាត់ខ្លួន​ជនអន្តោប្រវេសន៍ខុសច្បាប់របស់ អាជ្ញាធរម៉ាឡេស៊ី។

ស្ថានទូតបានចេញលិខិតបើកផ្លូវ និង​សម្របសម្រួលជាមួយការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី ហើយ​​​​​​​​ពលករ ពល​ការិនីទាំង ០៨នាក់ បានទៅដល់ភ្នំពេញ នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧

ក្នុងអំឡុងពេលរង់ចាំត្រឡប់ទៅកម្ពុជាវិញ ស្ថានទូតបានផ្តល់ការស្នាក់នៅ និងម្ហូបអាហារបរិភោគជូន ពលករ ពលការិនីទាំង០៨នាក់ ខាងលើ ផងដែរ។