ដំណឹង

  • ខែ​សីហា 3, 2017

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន

ព្រឹកថ្ងៃទី៣​ ខែសីហា ឆ្នាំ២០១៧ ឯក​ឧ​ត្តម​ទេស​រដ្ឋ​មន្រ្តី​ ប្រាក់​ សុ​ខុន​ ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រ​ជុំ​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​អា​ស៊ាន​ ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​ ០៥​ ដល់​ថ្ងៃ​ទី​ ០៨​ ខែ​សី​ហា​ ឆ្នាំ​២០​១​៧​​នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសហ្វីលីពីន ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយ រដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត នឹងជួបសំដែងការគួរសមជាមួយឯកឧត្តម រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីផងដែរជាមួយ រដ្ឋមន្រ្តីការបរទេស និងប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួន។