ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មិថុនា ២៩, ២០១៧

ជំនួបរវាងឯកឧត្តម សុក ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងឯកឧត្តម ថាន់ ស៊ីន អគ្គនាយកនាយកដ្ឋានពិធីការនៃក្រសួងការបរទេសមីយ៉ាន់ម៉ា

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម សុក ជា ឯកអគ្គរាជទូតវិសាមញ្ញ​និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកស្រី​ ឌី យឿន ទីប្រឹក្សា បានអញ្ជើញទៅជួបជាមួយឯកឧត្តម ថាន់ ស៊ីន (Thant Sin) អគ្គនាយកនៃនាយកដ្ឋានពិធីការ នៅក្រសួងការបរទេសមីយ៉ាន់ម៉ា នាទីក្រុងណៃពិដោ ដើម្បីពិភាក្សាពីការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០១៧។