ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មិថុនា ៣០, ២០១៧

បុណ្យជាតិកាណាដា

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម សុក ជា ឯកអគ្គរាជទូតវិសាមញ្ញ ​និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរបុណ្យជាតិរបស់ប្រទេសកាណាដា នៅសណ្ឋាគារ នាទីក្រុងយ៉ាងហ្គូន។ ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូត បានជួបជជែកជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសណ្ឋាគារនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាពីកិច្ចសហប្រតិបត្តិការទេសចរ រវាងកម្ពុជា និងមីយ៉ាន់ម៉ា។