ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • កក្កដា ២៩, ២០១៧

ការប្រារព្ធទិវាគ្រួសារអាស៊ាន នៅសង្កាត់ Croissy-sur-Seine

នៅថ្ងៃ សៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧ ក្នុងក្របខណ្ឌនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងប៉ារីស ឯកអគ្គរាជ/រដ្ឋទូត និងភារធារីស្ដីទី នៃបណ្ដាប្រទេសសមាជិកអាស៊ាន ប្រចាំសាធារណរដ្ឋបារាំង ដូចមានរាយនាមខាងក្រោម បានប្រារព្ធទិវាគ្រួសារអាស៊ាន ដែលបានប្រព្រឹត្តទៅនៅសង្កាត់ Croissy-sur-Seine នៃតំបន់ Ile-de-France ដោយមានការចូលរួមផងដែរពីលោក Jean-Roger Davin ចៅសង្កាត់ Croissy-sur-Seine ៖

  • ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជា
  • ឯកឧត្ដម Hotmangaradja Pandjaitan ឯកអគ្គរដ្ឋទូតឥណ្ឌូនស៊ី
  • ឯកឧត្ដម Yong Chanthalangsy ឯកអគ្គរដ្ឋទូតឡាវ
  • ឯកឧត្ដម Han Thou ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ារ
  • លោកជំទាវ Maria Theresa Lazaro ឯកអគ្គរដ្ឋទូតហ្វីលីពីន
  • ឯកឧត្ដម Zainal Arif Mantaha ឯកអគ្គរដ្ឋទូតសឹង្ហបូរី
  • ឯកឧត្ដម Sihasak Phuangketkeow ឯកអគ្គរាជទូតថៃ និង
  • ឯកឧត្ដម Nguyen Ngoc Son ឯកអគ្គរដ្ឋទូតវៀតណាម
  • កញ្ញា Dayangku Nor Zaidah Hayati Pengiran Haji Shahminan ភារធារីស្ដីទី នៃស្ថានទូតប្រ៊ុយណេ ប្រចាំសាធារណរដ្ឋបារាំង និង
  • លោក Mohamad Razdan Bin Jamil ភារធារីស្ដីទី នៃស្ថានទូតម៉ាឡេស៊ី ប្រចាំសាធារណរដ្ឋបារាំង