ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​សីហា 18, 2017

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយឯកឧត្តម ប៊ុនញ៉ាំង វរ៉ាចីត

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយឯកឧត្តម ប៊ុនញ៉ាំង វរ៉ាចីត ប្រធានរដ្ឋនៃស.ប.ប.ឡាវនៅទីស្នាក់ការកណ្តាលរបស់បក្សប្រជាជនបដិវត្តន៍ឡាវ នាវេលាម៉ោង ១១:០០ ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៧។​ភាគីទាំងពីរបានអបអរសាទរនូវការចរចារដោះស្រាយបញ្ហាព្រំដែនតានតឹងប្រកបដោយជោគជ័យរវាងប្រទេសទាំងពីរ និងបានឯភាពលើកកំពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តការ ដើម្បីប្រែក្លាយតំបន់ព្រំដែននៃប្រទេសទាំងពីរអោយក្លាយជាតំបន់សន្តិភាព និងការអភិវឌ្ឍន៍។