ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​សីហា 18, 2017

ឯកឧត្តមចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅស.ប.ប.ឡាវនិងលោកជំទាវ បានចូលរួមពិធីជប់លៀងដើម្បីរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំនៃការបង្កើតអាស៊ាន

ឯកឧត្តមចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅស.ប.ប.ឡាវនិងលោកជំទាវ បានចូលរួមពិធីជប់លៀងដើម្បីរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំនៃការបង្កើតអាស៊ាន និងខួបទី២០ឆ្នាំ​នៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសឡាវដែលត្រូវបានរៀបចំដោយឯកឧត្តម សាឡើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសនៃស.ប.ប.ឡាវនាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៧ នៅសណ្ឋាគារDonchan Palace រដ្ឋធានីវៀងច័ន្ទ។ នៅក្នុងពិធីនេះ ឯកឧត្តម សាឡើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសនៃស.ប.ប.ឡាវបានថ្លែងថា អំឡុងពេលដែលប្រជាជាតិអាស៊ានកំពុងអបអរសាទរចំពោះសមិទ្ធផលសំរេចបានរបស់អាស៊ានមកជាង ៥០ឆ្នាំ       អាស៊ានបានទន្ទឹងរងចាំពីភាពរំជួលចិត្តនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត និងធ្វើការរួមដៃគ្នាជាធ្លុងមួយជាមួយបណ្តាប្រទេសជាសមាជិកអស៊ាន និងប្រទេសដៃគូររបស់អាស៊ានទាំងអស់ ដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាព នៃសមាគមន៍អាស៊ាន និងពិភពលោក។