ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​សីហា 28, 2017

មន្ត្រីការទូត និសិ្សត និងសហគមន៍ខ្មែរ នៅសឹង្ហបូរីបានអញ្ជើញចូលរួមកម្មវិធីខួបលើកទី៥០ឆ្នាំ នៃការបង្ហើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN)

កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសឹង្ហបូរីបានចូលរួមកម្មវិធីជប់លៀងអបរអរសាទរទិវាអាស៊ាន នៅសឹង្ហបូរី ដោយរៀបចំទីតាំងសម្រាប់ដាក់តាំងបង្ហាញ វត្ថុសិល្បៈវប្បធម៌ និងម្ហូបខ្មែរ។​ តាមការអញ្ជើញរបស់ស្ថានទូត ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៣០នាក់ និងនិសិ្សតកំពុងសិក្សា នៅសឹង្ហបូរីបានចូលរួមកម្មវិធីនេះដែរ។ ក្នុងឱកាសកម្មវិធីនេះម្ហូបខ្មែរត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិចូលរួម ហើយក្រមា ចំនួន ២០០ ដែលមានភ្ជាប់ទង់ជាតិកម្ពុជា ត្រូវបានចែកជូនភ្ញៀវជាតិ និងអន្ដរជាតិ ដើម្បីលើកកម្ពស់មុខមាត់កម្ពុជា។