ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​សីហា 28, 2017

ឯកឧត្តមឯកអគ្គរដ្ឋទូត/រាជទូតនៃគណៈកម្មាធិការអាស៊ានប្រចាំរដ្ឋកូវ៉ែត (ACK) បានសម្តែងការគួរសមរួមគ្នាជាមួយលោក Ghanim Al-Ghunaiman អគ្គនាយករងនៃមូលនិធិកូវ៉ែតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអារ៉ាប់ (KFAED)

ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមឯកអគ្គរដ្ឋទូត/រាជទូតនៃគណៈកម្មាធិការអាស៊ានប្រចាំរដ្ឋកូវ៉ែត (ACK) បានសម្តែងការគួរសមរួមគ្នាជាមួយលោក Ghanim  ​​Al-Ghunaiman អគ្គនាយករងនៃមូលនិធិកូវ៉ែតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអារ៉ាប់ (KFAED)។ លោក Ghanim បានជម្រាបជូនឯកអគ្គរដ្ឋទូត/រាជទូតអំពីសកម្មភាពរបស់និធិកូវ៉ែតនៅក្នុងតំបន់អាស៊ីជាពិសេស គឺបានបន្តផ្តល់ប្រាក់កម្ចីសម្បទាន ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់រួមទាំងគម្រោងនៅកម្ពុជាផងដែរ ។ មូលនិធិនេះក៏ផ្តល់នូវជំនួយបច្ចេកទេស  ដូចជាការ​  ផ្តល់ហិរញ្ញវត្ថុលើគម្រោងសិក្សានិងការបណ្តុះបណ្តលក្រុមបច្ចេកទេសនៃប្រទេសកម្ចី។ លក្ខខណ្ឌសម្រាប់ប្រទេសមួយ គឺគម្រោងមួយក្នុងមួយឆ្នាំ អត្រាការប្រាក់អាស្រ័យលើគម្រោងហើយសំណើត្រូវដាក់ដោយផ្ទាល់ទៅ KFAED។ ចំពោះអត្រាការប្រាក់អាស្រ័យលើគម្រោង ហើយសំណើត្រូវដាក់ដោយផ្ទាល់ទៅ (KFAED) ។

KFAED ជាស្ថាប័នដំបូងគេនៅមជ្ឈឹមបូព៌ាតាំងពីឆ្នាំ១៩៦១ បានដើរតួនាទីយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីអភិវឌ្ឍន៍។ H. H. Sheikh Sabah Khaled Al-hamad Al-Sabah ឧបនាយករដ្ឋមន្រ្តីទី១និងជារដ្ឋមន្ត្រីការបរទេស គឺជាប្រធានក្រុមប្រឹក្សាភិបាលបច្ចុប្បន្នរបស់ KFAED ។