ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​សីហា 28, 2017

ឯកឧត្ដម តាន់ ប៊ុនប៉ា បានចូលរួមសកម្មភាពរួមគ្នាដែលរៀបចំដោយស្ថានទូតឡាវនិងវៀតណាមក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ឯកឧត្ដម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវែត និងលោកជំទាវបានចូលរួមសកម្មភាពរួមគ្នាដែលរៀបចំដោយស្ថានទូតឡាវនិងវៀតណាមក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី៤០នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្ដភាពនិងកិច្ចសហប្រតិបត្តិការរវាងឡាវនិងវៀតណាម ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅស្ថានទូតឡាវ ។