ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • សីហា ២៨, ២០១៧

ឯកឧត្ដម តាន់ ប៊ុនប៉ា បានអញ្ជើញចុះសៀវភៅមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្ដម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញ   សមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវែត បានអញ្ជើញចុះសៀវភៅមរណទុក្ខ និងគោរព​វិញ្ញាណក្ខន្ធជនរងគ្រោះ​ ដែលបានស្លាប់កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដោយសារទឹកជំនន់​និងបាក់ដីនាទីក្រុង Freetownរដ្ឋធានីនៃប្រទេសសេរ៉ាឡេអូនបណ្តាលអោយសម្លាប់មនុស្សជាង៣០០នាក់។