ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • សីហា ២៨, ២០១៧

ឯកឧត្ដម តាន់ ប៊ុនប៉ា បានរៀបចំអាហារពេលល្ងាចជាកិត្តិយសលាជូន ឯ.ឧ. លោកជំទាវ ឯកអគ្គរដ្ឋទូតគូបា (H. E. Mr. Andres G. Garrido)

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧​ ឯកឧត្ដម តាន់ ប៊ុនប៉ា ឯកអគ្គរាជ-ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវែត និងលោកជំទាវ​បានរៀប​ចំ​អាហារពេលល្ងាចជាកិត្តិយសលាជូន ឯ.ឧ. លោកជំទាវ ឯកអគ្គរដ្ឋទូតគូបា (H. E. Mr. Andres G. Garrido) និងវៀតណាម(H. E. Mr. Nguyen H. Thao) នៅនិវេសនដ្ឋានកម្ពុជា ជាកិត្តិយសពេល​ចប់​អាណត្តិនៅកូវ៉ែត។