ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • សីហា ២៩, ២០១៧

ពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា – ហ្វីលីពីន

នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានរៀបចំពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា -​​​​ ហ្វីលីពីន (២០ សីហា ១៩៥៧ – ២០ សីហា ២០១៧) នៅសណ្ឋាគារ Dusit Thani រដ្ឋធានីម៉ានីល។ លោកជំទា​វ Millicent Cruz-Paredes ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។​ ក្នុងឱកាស​ដ៏ប្រសើរនេះ លោកជំទាវ ទួត​ បញ្ញា ឯកអគ្គរាជទូត​កម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Millicent Cruz-Paredes បានអញ្ជើញឡើងថ្លែងសុន្ទរកថារំលឹកឡើងវិញ និងអបអរសាទរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ភ្ញៀវជាតិ និងអន្តរជាតិប្រមាណ២៣០រូប បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះមានមន្រ្តីជាន់ខ្ពស់នៃក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាលហ្វីលីពីន អង្គទូត និងកុងស៊ុលប្រចាំហ្វីលីពីន សហគមន៍ពាណិជ្ជករហ្វីលីពីន ព្រមទាំងនិស្សិត  និងសហគមន៍ខ្មែរក្នុងប្រទេសហ្វីលីពីន​ផងដែរ។ អ្នកចូលរួមទាំងអស់បានសំដែងនូវអំណរសាទរយ៉ាងកក់ក្តៅ និងរីករាយក្រៃលែងចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។