ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • សីហា ២៩, ២០១៧

ឯកអគ្គរាជទូត ងួន សុខវេង បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្ដម S Iswaran រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ទទួលបន្ទុកឧស្សាហកម្មសឹង្ហបូរី

នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ងួន សុខវេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសឹង្ហបូរី បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្ដម S Iswaran រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ទទួលបន្ទុកឧស្សាហកម្មសឹង្ហបូរី (Ministry of Trade and Industry)។

ក្នុងជំនួបនោះភាគីទាំងពីរ បានពិភាក្សាប្រកបដោយផ្លែរផ្កាលើបញ្ហាផ្សេងៗដែលពាក់ពន្ធ័ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាឧស្សាហកម្មរវាងប្រទេសទាំងពីរ រួមមានការជម្រុញឲ្យមានការវិនិយោគផ្នែកកសិ-ឧស្សាហកម្ម និងការអភិវឌ្ឍសួនឧស្សាហកម្មនៅកម្ពុជា។