ដំណឹង

  • ខែ​សីហា 29, 2017

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអនុញ្ញាតឲ្យ ឯកឧត្តម Ben King ឯកអគ្គរដ្ឋទូតនូវែលសេឡង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

នារសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអនុញ្ញាតឲ្យ ឯកឧត្តម Ben King ឯកអគ្គរដ្ឋទូតនូវែលសេឡង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជំរាបលា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

នៅក្នុងជំនួបនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ត្រូវបានលើកឡើង រួមមាន វិស័យអប់រំ កសិកម្ម និងការបោះឆ្នោតឃុំ-សង្កាត់ នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី និង ឯកអគ្គរដ្ឋទូត Ben King ក៏បានផ្លាស់ប្តូរទស្សនៈពីបញ្ហាតំបន់ដែលជាចំណាប់អារម្មណ៍រួមផងដែរ។