ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កញ្ញា 18, 2017

ពិធីជប់លៀងអាហារពេលថ្ងៃត្រង់ជាកិត្តិយសជូនលោកស្រី Marie-France MARCHAND-BAYLET, ចាងហ្វាងកាសែត La Dépêche du Midi របស់បារាំង

នៅថ្ងៃច័ន្ទ ទី ១១ ខែកញ្ញា ឆ្នាំ ២០១៧ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសា- ធារណរដ្ឋបារាំង បានរៀបចំពិធីជប់លៀងអាហារពេលថ្ងៃត្រង់ នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា ដើម្បីជូនជាកិត្តិយសចំពោះលោកស្រី Marie-France MARCHAND-BAYLET, ចាងហ្វាងកាសែត La Dépêche du Midi របស់បារាំង ដោយមានការចូលរួមពីសំណាក់ៈ

1-ឯកឧត្តម Nguyen Ngoc Son ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបារាំង
2-ឯកឧត្តម Zainal ArifMantahaឯកអគ្គរដ្ឋទូតសឹង្ហបូរីប្រចាំប្រទេសបារាំង
3-M. Stève GENTILI ប្រធានធនាគារ BRED នៅប្រទេសបារាំង
4-M. Bruno du Pradelនាយករងទទួលបន្ទុកកិច្ចការសាធារណៈនៃក្រុមហ៊ុនផលិតយន្តហោះ AIRBUS
5-M. Michael SCHERPE នាយកប្រតិបត្តិនៃក្រុមហ៊ុនតាំងពិពរណ៍ផលិតផលវាយនភ័ណ្ឌនៅប្រទេសបារាំង Messe Frankfurt France
6-M. Jean-François Limantourនាយកសមាគមអ្នកដឹកនាំផ្នែកវិស័យវាយនភ័ណ្ឌនៅតំបន់អឺរ៉ុប មេឌីទែរ៉ានេ ។

ខាងភាគីកម្ពុជា មានការចូលរួមពី:
1-លោក ឈាង ធីរ៉ា អគ្គទីប្រឹក្សាស្ថានទូត
2-លោកស្រី ស៊ុន សុវាសនា ទីប្រឹក្សាស្ថានទូត
3-លោក នង សុវណ្ណរ៉ា លេខាទីពីរស្ថានទូត

កិច្ចពិភាក្សាបានផ្តោតលើលទ្ធភាពនៃការពង្រឹងនិងពង្រីកទំនាក់ទំនងគ្រប់វិស័យរវាងកម្ពុជាក៏ដូចជាប្រទេសអាស៊ានផ្សេងទៀតជាមួយតំបន់រដ្ឋបាលនានារបស់បារាំង មានតំបន់ Occitanieជាដើមដែលជាតំបន់មានធនធាន និងសក្តានុពលក្នុងបរិបទទ្វីបអឺរ៉ុបមានកម្លាំង ឡើងវិញដោយមានប្រទេសពីររួមគ្នា បារាំងនិងអាល្លឺម៉ង់ ជាក្បាលម៉ាស៊ីនទាញសហភាព អឺរ៉ុប។