ដំណឹង

  • ខែ​កញ្ញា 22, 2017

ឯកឧត្ដមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Maria Angela Holguin រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋកូឡុំប៊ី នៅទីក្រុងញូវយ៉ក

នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧  ឯកឧត្ដមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Maria Angela Holguin រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋកូឡុំប៊ី នៅទីក្រុងញូវយ៉ក។

កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីបំណងជារួមរបស់យើងដើម្បីពង្រឹងចំណងទាក់ទងទ្វេភាគីបម្រើឲ្យផលប្រយោជន៍របស់ប្រជាជនយើងទាំងពីរ។ យើងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូឡុំប៊ីស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ។