ដំណឹង

  • ខែ​កញ្ញា 22, 2017

ឯកឧត្ដមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្ដម Bruno Eduardo R. Parrilla រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋគុយបា នៅទីក្រុងញូវយ៉ក

នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧ ឯកឧត្ដមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្ដម Bruno Eduardo R. Parrilla រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋគុយបា នៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សាគ្នាផ្លាស់ប្តូរទស្សនៈអំពីបញ្ហាមួយចំនួនដើម្បីជំរុញថែមទៀតនូវមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងគុយបានៅឆ្នាំ 1960 មកខ្ញុំបានកត់សម្គាល់ដោយភាពរីករាយនូវស្ថានភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ។