សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 29, 2016

ឯកឧត្តម ស្តេហ្វាន ឌីយ៉ុន រដ្ឋមន្រ្តីការបរទេសរបស់កាណាដា នឹងអញ្ជើញមកទស្សនៈកិច្ច នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១-៣ ខែកញ្ញា ឆ្នាំ ២០១៦។

ឯកឧត្តម ស្តេហ្វាន ឌីយ៉ុន រដ្ឋមន្រ្តីការបរទេសរបស់កាណាដា នឹងអញ្ជើញមកទស្សនៈកិច្ច នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១-៣ ខែកញ្ញា ឆ្នាំ ២០១៦។

ក្នុងឱកាសដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម ស្តេហ្វាន ឌីយ៉ុន នឹងចូលបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។ បន្ទាប់មក ឯកឧត្តម ស្តេហ្វាន ឌីយ៉ុន នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជួបជា មួយឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រៅពីនេះ ឯកឧត្តម ស្តេហ្វាន ឌីយ៉ុន នឹងអញ្ជើញទៅទស្សនាសារៈមន្ទីរប្រល័យពូជសាសន៌ ទួលស្លែង ផងដែរ។

រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦