ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កញ្ញា 23, 2017

កិច្ចប្រជុំប្រចាំខែរបស់ប្រធានបេសកកម្មនៃបណ្តាប្រទេសជាសមាជិកអាស៊ាន

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម សុក ជា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោក សូរ ប៊ុណ្ណា លេខាធិការទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែរបស់ប្រធានបេសកកម្មនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ប្រចាំ​សាធារណរដ្ឋសហភាព
មីយ៉ាន់ម៉ា ដឹកនាំដោយឯកឧត្តមឯកអគ្គរាជទូតព្រុយណេ នៅសណ្ឋាគារមេឌីយ៉ា នាទីក្រុងយ៉ាងហ្គូន។

ក្នុងកំឡុងពេលនៃកិច្ចប្រជុំនោះ ប្រធានបេសកកម្មនៃបណ្តាប្រទេសជាសមាជិកអាស៊ាន បានជជែកពិភាក្សាគ្នាពីបញ្ហាទាក់ទងនឹងការវិវឌ្ឍថ្មីៗ​នៃស្ថានភាពនយោបាយ ​និងសេដ្ឋកិច្ច នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការរៀបចំការតាំងពិព័ណ៌រូបថតអាស៊ាន(ASEAN Photo Exhibit)ការលេងហ្គេមមិត្តភាព (ASEAN Friendship Games) និងម្ហូបអាហារ  (ASEAN Food Festival) ដើម្បីប្រារព្ធខួបលើក​ទី៥០ឆ្នាំ នៃការបង្កើតអាស៊ាន។ កិច្ចប្រជុំប្រចាំខែលើកក្រោយរបស់ប្រធានបេសកកម្មនៃបណ្តាប្រទេសជាសមា​ជិកអាស៊ាន ប្រចាំ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងដឹកនាំដោយស្ថានឯកអគ្គរាជទូតកម្ពុជា។