ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កញ្ញា 23, 2017

កិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងប៉ារីស

នៅ​​ថ្ងៃ​ ច័ន្ទ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម​បណ្ឌិត ចែម​ វីឌ្យ៉ា ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​បារាំង បាន​​អញ្ជើ​ញ​​ចូល​រួម​កិច្ចប្រជុំ​គណៈកម្មាធិ​ការ​អាស៊ាន​នៅទីក្រុង​ប៉ារីស​ នៅ​ស្ថានទូត​ប្រ៊ុយណេ។ កិច្ច​ប្រជុំបាន​ផ្លាស់​ប្តូរ​យោបល់​​ អំពីការ​ពង្រឹង​ទំនាក់​ទំនង​អាស៊ាន-បារាំង ហើយ​បានឯកភាពរៀបចំសកម្ម​ភាព​នយោបាយនានា​​ ដែលក្នុង​នោះក៏​មានផងដែរ ការ​​ប្រារព្ធ​ខួប​លើ​ក​ទី ៥០ នៃ​ការ​បង្កើត​​អាស៊ាន។ ក្នុង​ន័យ​នេះ​ គណៈកម្មាធិការអាស៊ាននៅទីក្រុងប៉ារីស នឹងរៀបចំវេទិកា​ធុរកិច្ចអាស៊ាន និង​ពិធីជប់លៀង អបអរសាទរ​ខួប​អនុស្សាវរីយ៍លើក​ទី ៥០​ នៃ​ការ​បង្កើត​អាស៊ាន ដោយ​មាន​ការ​ចូល​រួម​ជាកិត្តិយស​​ពីសំណាក់​​ ឯកឧត្តម​ Lê Lương Minh អគ្គលេខាធិការ​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​​ទី​ ១៦ ខែ​ តុលា​ ឆ្នាំ​ ២០១៧។