ដំណឹង

  • ខែ​តុលា 12, 2017

ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន បានអញ្ជើញចូលរួមប្រារព្ធពិធីអបអរទិវាបុណ្យជាតិរបស់សាធារណរដ្ឋកូរ៉េ និងខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ

នាល្ងាចថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន បានអញ្ជើញចូលរួមប្រារព្ធពិធីអបអរទិវាបុណ្យជាតិរបស់សាធារណរដ្ឋកូរ៉េ និងខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅសណ្ឋាគារ InterContinental។

នៅឆ្នាំនេះ ការប្រារព្ធទិវាបុណ្យជាតិរបស់សាធារណរដ្ឋកូរ៉េ មានលក្ខណៈពិសេស ដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ រួមគ្នារំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការបង្កើតឡើងវិញនូវទំនាក់ទំនងការទូត ដែលបានមកពីគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សុន្ទរកថាខ្លីរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន: https://www.mfaic.gov.kh//km/site/detail/14457