ដំណឹង

  • ខែ​តុលា 15, 2017

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ុច បូររិទ្ឋ បានអញ្ជើញដឹកនាំមន្រ្ដីថ្នាក់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះវររាជបិតា ព្រះបាទនរោត្តម សីហនុ

នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៧  ឯកឧត្ដមអ៊ុច បូររិទ្ឋ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំមន្រ្ដីថ្នាក់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះវររាជបិតា ព្រះបាទនរោត្តម សីហនុ ក្នុងឱកាសនៃខួបលើកទី ៥ នៃការយាងសោយទីវង្គត់ របស់សម្តេចព្រះវររាជបិតា ព្រះបាទនរោត្តម សីហនុ។