ដំណឹង

  • ខែ​តុលា 17, 2017

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបចរចារទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី នៅទីស្តីការក្រសួង

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបចរចារទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ រដ្ឋមន្រ្ដីការបរទេសទាំងពីរ បានពិភាក្សា និងយល់ស្របក្នុងការពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យមួយចំនួន មានដូចជាពាណិជ្ជកម្ម និងការវិនិយោគ អប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ពលកម្ម ការតភ្ជាប់ផ្លូវអាកាស និងការថែទាំសុខភាព។
បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការពិគ្រោះយោបល់ផ្នែកនយោបាយ ។

ទល្ធផលនៃជំនួប: https://www.mfaic.gov.kh//km/site/detail/14641