ដំណឹង

  • ខែ​តុលា 18, 2017

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សំណងរបស់អង្គការសហប្រជាជាតិជូនគ្រួសារសពនៃទាហានមួកខៀវកម្ពុជាចំនួន០៤នាក់

នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សំណងរបស់អង្គការសហប្រជាជាតិជូនគ្រួសារសពនៃទាហានមួកខៀវកម្ពុជាចំនួន០៤នាក់ ដែលបានទទួលមរណភាព ក្នុងពេលបំពេញបេសកកម្ម នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល កាលពីខែឧសភា ឆ្នាំ២០១៧។
នៅក្នុងឳកាសនេះដែរ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ក៏បានផ្ដាំផ្ញើដល់កងកម្លាំងវិស្វកម្មកម្ពុជាដែលនឹងចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្ដាល ផងដែរ។