ដំណឹង

  • ខែ​តុលា 18, 2017

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បាន​ចុះហត្ថលេខាលើ MoU ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តី

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧​ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បាន​ចុះហត្ថលេខាលើ MoU ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មរបស់អូស្រ្តាលី។