ដំណឹង

  • ខែ​តុលា 21, 2017

ឯកឧត្ដមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ អញើញដង្ហែអង្គកឋិនទានទៅកាន់វត្តជ្រោយឧត្តម ស្ថិតនៅ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង

ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាពុទ្ធបរិស័ទជិតឆ្ងាយ គ្រប់ទិសទី មានសទ្ធាជ្រះថ្លាបានដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តជ្រោយឧត្តម ស្ថិតនៅ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។