ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​តុលា 24, 2017

អាហារការងារជាមួយលោក Maurice GOURDAULT-MONTAGNE អគ្គលេខាធិការក្រសួងអឺរ៉ុប និងការបរទេស

នៅថ្ងៃ អង្គារ ទី ១០ ខែ តុលា ឆ្នាំ ២០១៧ ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងប៉ារីស ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសបារាំង រួមជាមួយឯកអគ្គរាជ/រដ្ឋទូត នៃបណ្ដារដ្ឋសមាជិកអាស៊ាន បានរៀបចំអាហារថ្ងៃត្រង់ ដើម្បីពិភាក្សាការងារជាមួយលោក Maurice GOURDAULT-MONTAGNE អគ្គលេខាធិការក្រសួងអឺរ៉ុប និងការបរទេស។ ជំនួបនេះបាន​ពិភាក្សា អំពីសក្ដានុពលនានា ក្នុងការពង្រីកទំនាក់ទំនងជាមួយប្រទេសបារាំង បញ្ហាតំបន់ និងអន្តរជាតិ។